ព្រះវិហារ៖ មន្ត្រីអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនាំចូលត្រីប្រាដោយខុសច្បាប់ ដោយរឹបអូសបានត្រីប្រាចំនួន ១៨តោន ខណៈជនសង្ស័យ ២នាក់ បានរត់គេចខ្លួនចូលព្រៃ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមអយ្យការសាលាដំបូងខេត្តព្រះវិហារ។កម្លាំងចម្រុះបានចុះប្រតិបត្តិការនៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ និងបានឃាត់រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ រតនគិរី 3A-9055 ដែលដឹកត្រីប្រាចំនួន ១៨តោន។ ក្នុងអំឡុងប្រតិបត្តិការ ជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួនចូលព្រៃ។បច្ចុប្បន្ន លោកព្រះរាជអាជ្ញា បានបញ្ជាឱ្យមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕






