គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ ខណៈកម្ពុជាជំរុញឱ្យមានការវាស់វែងព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្នចំនួន ២៩៥គ្រួសារ នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (ហៅវត្តបាក់កាំ) ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

បេសកកម្មនេះត្រូវបានដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) មកពីសាធារណរដ្ឋហ្វីលីពីន ដោយបានចុះផ្ទាល់ទៅកាន់មណ្ឌលសុវត្ថិភាពដែលមានទីតាំងស្ថិតនៅក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

តាមប្រភពដដែលបានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមរបស់ខ្លួនវិញបាននៅឡើយទេ។ មូលហេតុគឺដោយសារតែមានការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួន តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ ព្រមទាំងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងការចុះសួរសុខទុក្ខរបស់ក្រុមការងារអាស៊ាននាពេលនេះ បានបង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត។ សកម្មភាពនេះត្រូវធ្វើឡើងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព គ្មានការរារាំង និងមានកិត្តិយស។

បន្ថែមលើនេះ ភាគីកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននានា។ ជាមួយគ្នានេះ កម្ពុជាបានប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែព្រំដែនណាដែលកើតឡើងពីការប្រើប្រាស់កម្លាំងយោធានោះឡើយ៕


Post a Comment (0)
Previous Post Next Post

sponser

 

Social