គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិនិត្យឡើងវិញនូវវឌ្ឍនភាពវិជ្ជមាននៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងផែនការការងារឆ្នាំ២០២៥–២០២៧

ភ្នំពេញ÷ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត គីម យ៉ុងស៊ុន រដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញា (MOIP) នៃសាធារណរដ្ឋកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជារដ្ឋមន្ត្រីដំបូងនៃក្រសួងកម្មសិទ្ធិបញ្ញា (MOIP) និងបានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏រឹងមាំ និងការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់ពីសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
ប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពវិជ្ជមាននៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា និងផែនការការងារឆ្នាំ២០២៥–២០២៧ ជាពិសេសលើវិស័យការអភិវឌ្ឍផ្នែកច្បាប់ និងស្ថាប័ន ការកសាងសមត្ថភាព ការធ្វើបរិវត្តកម្មឌីជីថល ការគ្រប់គ្រងម៉ាក ការការពារកម្មសិទ្ធិបញ្ញា និងការអប់រំផ្នែកនវានុវត្តន៍។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន–សាធារណរដ្ឋកូរ៉េ និងបានស្វាគមន៍ក្នុងការបន្តកិច្ចសហការអនុវត្តគំនិតផ្តួចផ្តើមនានារបស់អាស៊ានលើវិស័យកម្មសិទ្ធិបញ្ញានាពេលអនាគត៕


ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post

sponser

 

Social