គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រកឃើញហើយ! អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ជុំវិញករណីយុវតីសិង្ហបុរី

ភ្នំពេញ÷បន្ទាប់ពីមានបណ្ដឹងសុំអន្តរាគមន៍ ពីឪពុកម្ដាយរបស់នាង សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការបើកប្រតិបត្តិការស្វែងរកនាងភ្លាមៗ។

ទីបំផុត មន្រ្តីនគរបាលកម្ពុជា បានរកឃើញនាងកំពុងស្នាក់នៅក្នុងអគារខុនដូរ និងទទួលបានការបញ្ជាក់ពីនាងថា នាងមិនបានរងគ្រោះដោយអំពើជួញដូរមនុស្ស ឬការធ្វើទារុណកម្មណាមួយឡើយ។
នាងបានឱ្យដឹងថារឿងហេតុនេះ គឺដោយសារបញ្ហាគ្រួសារផ្ទាល់ខ្លួន រហូតនាងសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជា ដោយបិទបណ្ដាញទំនាក់ទំនងជាមួយក្រុមគ្រួសារទាំងអស់។ ពេលនេះ នាងមានសុវត្ថិភាព និងស្ថិតក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកម្ពុជា៕

Post a Comment (0)
Previous Post Next Post

sponser

 

Social