គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិកសមាជីការថ្មីចំនួន៤០០នាក់ គណបក្សសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

ខណ្ឌមានជ័យ÷ពិធី សំណេះសំណាល និងប្រកាសបញ្ចូលសមាជិកសមាជីការថ្មីចំនួន៤០០នាក់ គណបក្សសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សេង គន្ធ ប្រធានគណ:កម្មាធិការគណបក្សខណ្ឌមានជ័យ និងជា អនុប្រធានក្រុមការងារ ចុះជួយសង្កាត់​ចាក់​អង្រែក្រោម នៅព្រឹក ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងបក្សប្រជាជន សាលាខណ្ឌមានជ័យ ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល អធិកអធម និងពោរពេញដោយសាមគ្គីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស ថ្នាក់ដឹកនាំមូលដ្ឋាន សមាជិក សមាជិកា និងភ្ញៀវកិត្តិយសជាច្រើនរូប។




ក្នុងឱកាសនោះ លោក សេង គន្ធ បានសម្តែងការអបអរសាទរចំពោះសមាជិក-សមាជិកាថ្មីទាំង ៤០០នាក់ ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ។ លោកបានលើកឡើងថា ការប្រកាសបញ្ចូលសមាជិកថ្មីនាពេលនេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់លើការងារចាត់តាំង និងការពង្រឹងមូលដ្ឋានគណបក្ស ស្របតាមទិសដៅពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន។


លោក សេង គន្ធ ក៏បានជំរុញឱ្យសមាជិក-សមាជិកាថ្មីទាំងអស់ បន្តប្រកាន់ខ្ជាប់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។



ទិសដៅបន្ត-រៀបចំសមាសភាពបេក្ខភាព ត្រៀមប្រឡងជាក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) សម្រាប់ការ ពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ។

ជម្រុញអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកទើបផ្លាស់ប្តូរ ទីលំនូវចូលមករស់នៅក្នុងមូលដ្ឋានសង្កាត់ ឱ្យមកចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពី ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៦ និង កសាងចូលជាសមាជិកបក្ស ។


ជម្រុញឱ្យសមាជិកបក្សឱ្យមកធ្វើ ជីវមាត្របញ្ជីបោះឆ្នោត ឱ្យបានគ្រប់ៗគ្នារៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
ត្រៀមសមាសភាពមន្ត្រី សកម្មជន គណបក្ស សម្រាប់ចូលបម្រើការងារជាមន្ត្រីគណកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៦នាក់ ជាមន្ត្រីការិយាល័យបោះឆ្នោត និងរាប់ សន្លឹកឆ្នោតក្នុង ១ការិយាល័យ ៥នាក់ សរុប ១៧៥នាក់ ព្រមទាំងត្រៀមភ្នាក់ងារគណបក្ស ទាំង៣៥ ការិយាល័យ ក្នុង ១ការិយាល័យ ២នាក់ សរុប ៧០នាក់។

នឹងបន្ថយកចិត្តទុកដាក់លើគ្រួសារ វីរៈកងទ័ពជួរមុខ .បន្តផ្សព្វផ្សាយពីគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ និងការរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល .បន្តពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំង គណបក្សគ្រប់ថ្នាក់ ។

បន្តការងារ ធ្វើបច្ចុប្បន្នភាព សមាជិកគណបក្សជាប្រចាំ បន្តចុះកសាងសមាជិកបក្សតាមរោងចក្រ សហគ្រាស សិប្បកម្ម គ្រឹះស្ថាន ជាពិសេសបងប្អូន ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រពន្ធ ។

បន្តការយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមចលនាក្នុងសមាជិកបក្សមាស់ និងកសាងសមាជិកបក្សថ្មី១ បន្ថែមពិសេសក្នុងជួរយុវជនជំនាន់ក្រោយ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social