គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ត្រីម្នាក់មន្ត្រីបំរើការងារនៅរដ្ឋសភា ចេញសែកស្អុយ ៦ សន្លឹកនៅតែរក្សាភាពស្ងៀមស្ងាត់ ( វគ្គ៣)

ភ្នំពេញ÷យោង សាលក្រម លេខ ៣៥៣៥ "ង"ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាសាធារណៈនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ករណីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧០២៩ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនជាប់ចោទ ឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវ លេខ១៩៣២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

(ក្រៅឃុំ) ជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា, ថ្ងៃទី០៩ ខែមិថុនា, ថ្ងៃទី០៨ និងទី១២ ខែកក្កដា, ថ្ងៃទី០៥ និងទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិ មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។


តុលាការចេញសេចក្តីសម្រេច
១-ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា ភេទស្រី កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ដាក់ពន្ធនាគារកំណត់ ០១ (មួយ) ឆ្នាំ ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
២-បង្គាប់ឲ្យជនជាប់ចោទឈ្មោះ សោម សុធាមល្លិកា សងប្រាក់ដើមចំនួន ៤២,៥០០ (បួនម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ១០.០០០.០០០ (ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សំ វីដែត ។ ប្រកាសជាសាធារណៈនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។ទុកសិទ្ធិប្តឹងទាស់និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ចៅក្រមជំនុំជម្រះហត្ថលេខា និងត្រា ស សំណាង។

សូមបញ្ជាក់នៃសំណុំរឿងខាងលើជនត្រូវចោទមិនទាន់ជាប់ពន្ធនាគារនៅឡើយហើយម្យ៉ាងទៀត ដើមបណ្តឹង (ម្ចាស់បំណុល)នៅមិនទាន់ទទួលសំណងនៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ។

យោងឯកសារពាក្យប្ដឹងឧទ្ធរណ៍របស់លោកស្រី សោម សុធាមល្លិកា នៅថ្ងៃទី ០៩ ខែធ្នូឆ្នាំ ២០២៥ស្នាមមេដៃស្ដាំរបស់លោកស្រីសោមសុធាមល្លិកា ប្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ លេខ ២៩២១ចុះថ្ងៃទី ១០ខែ ១២ឆ្នាំ ២០២៥ និង១៣នាទីតាមរយៈសាលាដំបូងរាជធានីភ្នំពេញ។
សំណុំរឿងប្រកាសសាលក្រមខាងលើនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៤តែលោកស្រី សោម សុធាមល្លិកា ប្ដឹងទាស់នៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៥ យោងលើឯកសាររបស់សាលាដំបូងរាជធានីភ្នំពេញ និងយោងលើឯកសារ
ដែលលោកស្រីសោមសុធាមល្លិកា បានផ្ដល់មកក្រុមការងារអ្នកសារព័ត៌មានយើងនៅថ្ងៃទី ១៨ខែសីហាឆ្នាំ ២០២៦ វេលាម៉ោង ៣:០០ រសៀល ។

ឯកសារមួយច្បាប់នេះអាចបញ្ជាក់បានថាភាពមិនប្រក្រតីនៃឯកសារប្ដឹងទាស់ប្រើរយៈពេល ជាង១ឆ្នាំ សំណួរសួរថាការ
ប្ដឹងទាស់ប្រើរយៈពេលប៉ុន្មានថ្ងៃ ដើម្បីឱ្យស្របនិងនិតិវិធីច្បាប់។ ឯកសារយោងរបស់លោកស្រីសោម សុធាមល្លិកា បានបញ្ជាក់ថាតុលាការប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២៥ តើឯកសារមួយច្បាប់
នេះបានមកពីណាតើអ្នកណាជាអ្នកទទួលខុសត្រូវ។
សូមបញ្ជាក់ផងដែលថាលោកស្រីសំ វីដេត មិនបានទទួលឯកសារដែលចុះថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៥ នេះឡើយ។

ការទន្ទឹងរងចាំម្ចាស់បំណុល តាមនិតិវិធីរបស់តុលាការ ក្លាយជាជំងឺរាំរ៉ៃ ដោយសារលោកស្រី សោម សុធាមល្លិកា គឺជាមន្ត្រី បំរើការងារនៅរដ្ឋសភា មានខ្នងក្រាសមិនតែប៉ុណ្ណោះ លោកស្រី សោម សុធាមល្លិកាធ្លាប់យក ឈ្មោះមន្ត្រី
ខ្នងក្រាសជាខ្នងបង្អែកទៀតផង សូមបញ្ចាក់ផងដែលថា មន្ត្រីនៅស្ងាប័នណាក៏ដោយ គាត់ការពារអ្នកបាន លុះត្រាតែ
អ្នកជាជនរងគ្រោះ  មានតែមន្ត្រីគ្រាប់ល្ពៅប៉ុណ្ណោះ ដែលអាចធ្វើរឿងនេះបាន។

លោកស្រី សំ វីដែត ស្នើសុំដល់ឯកឧត្តម អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ សូមមេត្តា ជួយបំភ្លឺនៃនិតិវិធីច្បាប់ ទុកសិទ្ធិប្តឹងទាស់និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់តើរយ:ពេលប៉ុន្មានថ្ងៃ? នៅក្នុងរឿងព្រហ្មទណ្ឌស៊ែកស្អុយ ?
លោកស្រី សំ វីដែត ជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌សូមមេត្តា
ចាត់មន្រ្តីជំនាញចុះស៊ើបអង្កេត  សំណុំរឿងព្រហ្មទណ្ឌខាងលើដោយក្តីអនុគ្រោះ។

លោកស្រី សំ វីដែត បានបញ្ជាក់បន្ថែមទៀតថា លោកស្រី និងដាក់ពាក្យ ស្នើសុំកិច្ចអន្តរាគមន៍ ទៅស្ថាប័ន ចំនួន៣
ទី១ -ក្រសួងយុត្តិធម៌  ទី២ - អង្គភាពប្រឆាំងអំពើពុករលួយACU ទី៣- ដាក់ទៅរដ្ឋសភាតែម្តង ។

ដោយឡែកសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំមើលដោយមានការរំពឹងជឿជាក់ ចំពោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ផ្អែកទៅលើអំពីការការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់រាល់អ្វីដែលជាផលប៉ះពាល់ដល់សង្គមជាតិ និងសេចក្តីថ្លៃថ្នូរ ដល់ភពផងរបស់ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា។

សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផងដែរ។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social