គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជិត ២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ

ភ្នំពេញ÷យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជិត ២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ ២០២៦ កើនឡើង កើនឡើង ១៨,៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,២៦ ពាន់លានដុល្លារ កើន ២២,២% ខណៈជប៉ុននាំចូលមកវិញ បាន ៧១៧ លានដុល្លារ កើនឡើង ៦,៤%។

កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងបន្លាស់ និងអេឡិកត្រូនិក ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៅជប៉ុន ខណៈជប៉ុននាំចូលមកវិញមានគ្រឿងចក្រ យានយន្ត ឧបករណ៍អេឡិកត្រូនិក និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិនិយោគិនជប៉ុនពេញចិត្តក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលទទួលបានផលចំណេញមួយចំនួន ដូចជាផ្សារទំនើបអ៊ីអន និងរោងចក្រគ្រឿងបង្គុំអេឡិកត្រូនិកផ្សេងៗ។
នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕ អត្ថបទ៖ ទទគ

Post a Comment (0)
Previous Post Next Post

sponser

 

Social