គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក Trump ហាមឃាត់ CNN, MSN BC និង Politico ពីសេតវិមាន

អន្តរជាតិ÷លោក ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងហាមឃាត់ ស្ថាប័នព័ត៌មានសំខាន់ៗ ចំនួន 3 ពីសេតវិមាន ដោយលើកឡើង ពីអ្វី ដែលលោកហៅថា ព័ត៌មានក្លែងក្លាយ ឥតឈប់ឈរ ហើយ បានព្រមាន ថា ស្ថាប័នផ្សេងទៀត នឹងត្រូវបានបន្ថែមទៅក្នុងបញ្ជី។


លោកបានសរសេរ នៅលើ Truth Social ថា ស្ថាប័នសារព័ត៌មាន មិនគួរអាចសរសេរ ឬរាយការណ៍ អំពីរឿងប្រឌិត និងការកុហក ឥតឈប់ឈរ បានទេ នៅពេលដែលពួកគេ កំពុងផ្សាយព័ត៌មាន អំពី ប្រធានាធិបតីសហរដ្ឋអាមេរិក។

នេះបើយោងតាម ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃសុក្រ ថា លោកកំពុង ហាមឃាត់ CNN, MS NOW និង Politico ពីសេតវិមាន។

លោកបាននិយាយថា វា មានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែ មិនមានសញ្ញាណាមួយ បង្ហាញថា រដ្ឋបាលរបស់លោក បានចាត់វិធានការ ណាមួយ ដើម្បីអនុវត្ តតាមនោះទេ ហើយអ្នកយកព័ត៌មាន CNN នៅតែស្ថិតនៅក្នុងកន្លែងធ្វើការ របស់ពួកគេ នៅសេតវិមាន រហូតដល់ល្ងាចថ្ងៃសុក្រ។

CNN បាននិយាយ នៅក្នុងសេចក្តីថ្លែងការ មួយថា ខ្លួន គាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមការងារ សេតវិមាន របស់យើង និងការ រាយការ ដ៏យុត្តិធម៌ និងត្រឹមត្រូវរបស់ពួកគេ ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social