គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ភ្នំពេញ÷នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងនាំយកសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកជំទាវ សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ការបាត់បង់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ទាំងក្នុងមូលដ្ឋាន និងក្នុងជាតិ ដែលមានបទពិសោធន៍ជាច្រើន និងមានមនសិការស្នេហាជាតិខ្ពង់ខ្ពស់។

ការចាកចេញរបស់ឯកឧត្តម គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។



Post a Comment (0)
Previous Post Next Post

sponser

 

Social