គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការចុះពិនិត្យទីតាំង ផ្ទៀងផ្ទាត់និយាមកា និងបង្គោលព្រំដី ស្ថិតក្នុងកំណាត់ទី២នៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ

ភ្នំពេញ÷ក្រុមការងារបច្ចេកទេសទទួលបន្ទុកការចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោបានចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីពិនិត្យបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីជំរុញការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ការងារនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ខណះគម្រោងកំពុងបន្តនីតិវិធីសាងសង់ និងដោះស្រាយផលប៉ះពាល់តាមតម្រាយខ្សែផ្លូវទឹក ដែលឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។
សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៦ ការងារជីកកកាយនៅកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ ត្រូវបានរាយការណ៍ថាសម្រេចបានប្រហែល ៦៥ភាគរយ ខណៈដំណាក់កាលទី២ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលមានប្រវែង ១៥១.៦ គីឡូម៉ែត្រ។ សូមរម្លឹកថា កាលពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ China Exim Bank បានចុះហត្ថលេខាលើកម្ចីដែលមានតម្លៃជិត ១ ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុន ប្រតិបត្តិការព្រែកជីក ដែលធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោលែងព្រួយបារម្ភខាងហិរញ្ញវត្ថុ។

គួរឲ្យរម្លឹកថា គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោង ប្រវត្តិសាស្ត្រ និងជាផ្លូវ ទឹកថ្មីមួយរបស់ កម្ពុជា ដែលនឹងធ្វើឱ្យថ្លៃ ដឹកជញ្ជូន កាន់តែតិចជាង មុន និងលែងពឹងពាក់បរទេស ទៀត ។ ផ្លូវទឹក ថ្មីនេះ មិនត្រឹមតែសម្រាប់ដឹកជញ្ជូនទំនិញទេ តែវាក៏សម្រាប់ ដឹកភ្ញៀវទេសចរ តាមផ្លូវទឹកសាបពីភ្នំពេញ ឆ្ពោះទៅ ខេត្តកែប ហើយតាមរយះ ផ្លូវសមុទ្រ អាច បន្តទៅកាន់ខេត្តកំពត និងខេត្តព្រះសីហនុ បន្តទៀត ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច តាមរយះ ជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើតរបៀងសេដ្ឋកិច្ចថ្មី និងជំរុញតំបន់ឧស្សាហកម្ម ភស្តុភារកម្ម ព្រមទាំងទេសចរណ៍៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP

Post a Comment (0)
Previous Post Next Post

sponser

 

Social