គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក

ភ្នំពេញ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។


របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។


ឯកឧត្តម បានបន្តថា របាយការណ៍បានកត់ត្រាថា មានការកត់ត្រាចំនួន ១៤២ តំបន់ដែលបានខូចខាតពីការវាយប្រហារខែកក្កដា និងចំនួន ៤២០ តំបន់ដែលរងការខូចខាតពីការវាយប្រហារខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតពីជម្លោះមុនៗ។

តាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេចថា «បេសកកម្មក៏បានកត់សម្គាល់យ៉ាងច្បាស់ថា «no area was spared» គឺ «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ»។ មិនត្រឹមតែសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទេសចរណ៍ក៏រងការខូចខាតផងដែរ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺ UNESCO–ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម “serious and specific danger” គឺ «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់ ហើយត្រូវការប្រតិបត្តិការអភិរក្សដ៏សំខាន់ជាបន្ទាន់»។ »

គួរជម្រាបជូនថា ប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ការការពារប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចដែលត្រូវទទួលខុសត្រូវដោយគោរពច្បាប់អន្តរជាតិ និងដោយមិនអនុញ្ញាតឱ្យជម្លោះប្រដាប់អាវុធបន្តបំផ្លាញមរតកវប្បធម៌ដែលមិនអាចជំនួសវិញបាន៕ ផ្សាយ៖ កន ចំណាន



Link:សូមអានរបាយការណ៍ក្នុងតំណខាងក្រោម

Post a Comment (0)
Previous Post Next Post

sponser

 

Social