ខណ្ឌមានជ័យ)ដោយមានការចង្អុលបង្ហាញ ពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកសាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានដាក់បទបញ្ជារឱ្យកម្លាំងក្រោមឱវាទ រួមមាន កម្លាំងប្រជាការពារ និងលោកមេភូមិ ចុះបង្ក្រាបទីតាំងផ្ទះជួលមួយកន្លែង បង្កប់លួចលាក់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ(ឡូតូ មាន់ជល់) ដែលស្ថិតនៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយក្នុងនោះសមត្ថកិច្ច បានធ្វើកំណត់ហេតុកិច្ចសន្យាជាមួយម្ចាស់ទីតាំងខាងលើបញ្ឈប់បន្តដាក់ជួលល្បែងស៊ីសងខុសច្បាប់ នឹងដកហូត សម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសបានមួយចំនួនរួមមាន ; laptop មួយគ្រឿង និងងកុំព្យូទ័រមួយគ្រឿងផងដែរ ដើម្បីបញ្ជូនទៅកាន់រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ចាត់ការបន្តនីតិវិធី។គូសបញ្ជាក់ផងដែរថា ប្រតិបត្តិការខាងលើធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីសំណាក់បណ្ដាញសារព័ត៌មាន ជូនលោក សេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ ។
មហាជនមានការសាទរ យ៉ាងខ្លាំងចំពោះចំណាត់ការ បានលឿនរហ័ស របស់លោកអភិបាលខណ្ឌមានជ័យ នៅពេលដែលអ្នកសារព័ត៌មានផ្ដល់ព័ត៌មានជូន ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដោយលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខសុវត្ថិភាព និង ភាពសុខសាន្តក្នុងសមាគមរបស់យើង ៕








