អន្តរជាតិ)ប្រធានរដ្ឋ Xi បានលើកឡើងថា ចក្ខុវិស័យថ្មីនៃទំនាក់ទំនងចិន-អាមេរិកប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាពជាយុទ្ធសាស្ត្រ គឺឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការរំពឹងទុកសម្រាប់អនាគត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកវិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការរួមរស់ជាមួយគ្នា។
ភាគីទាំងពីរគួរតែប្រែក្លាយចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបើកផ្លូវឆ្ពោះទៅរកអនាគតនៃទំនាក់ទំនងចិន-អាមេរិកដែលមានស្ថិរភាព រឹងមាំ និងមាននិរន្តរភាពជាងមុន ៕




