គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការជួញដូរ និងរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀន !

ឧត្តរមានជ័យ÷ដោយយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង១៦និង១២នាទី លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះប្រឡាយ ចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ( បានប្រើប្រាស់វិធានការជំនាញ) ស្ថិតក្នុងភូមិត្រាំចានឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះប៉ុល តនភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចានឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។

+ដកហូតសម្ភារៈវត្ថុតាងមាន៖
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៤៨កញ្ចប់ ០៣កញ្ចប់ធំនឹងចំនួន៤៥កញ្ចប់តូច។
២/ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់(wy)ពណ៍ផ្កាឈូកចំនួន១៩គ្រាប់
៣/ឧបករណ៍ប្រើប្រាស់និងសម្ភារះវេចខ្ចប់សារធាតុញៀនមួយចំនួន។


បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននិងសាកសួរបំភ្លឺដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត ៕

Post a Comment (0)
Previous Post Next Post

sponser

 

Social