គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចធិបតី អញ្ជើញជាអធិបតីពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥

AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦—សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព សាមគ្គីភាព និងគាំទ្រអតីតយុទ្ធជន» ខណៈពិធីបើកប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ការរៀប​ចំ​មហាសន្និបាត VECONAC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គឺជាការផ្តល់ឱកាសយ៉ាងសំខាន់សម្រាប់​អតីត​យុទ្ធ​ជន​បណ្តាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ​ពង្រឹង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការសមាគមអតីតយុទ្ធជន​នៃបណ្តាប្រទេស​អាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សុខុមាល​ភាព​អតីត​យុទ្ធជន និង​ជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការ​កសាងសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ និងចីរភាព។








រូបថត៖ គល់ រ៉េននី

Post a Comment (0)
Previous Post Next Post

sponser

 

Social