គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ បន្ទាប់ពីជួបវិបត្តិ ពេលនេះជាឱកាសដ៏ស័ក្ដិសមបំផុត សម្រាប់បង្កើនការផ្សព្វផ្សាយ និងរំលេចពីសក្ដានុពលរបស់ប្រទេសកម្ពុជា

ភ្នំពេញ÷ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងថា បន្ទាប់ពីជួបវិបត្តិ ពេលនេះជាឱកាសដ៏ស័ក្ដិសមបំផុត សម្រាប់អាជ្ញាធរពាក់ព័ន្ធ អ្នកផលិតមាតិកា ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ ត្រូវបង្កើនការផ្សព្វផ្សាយ និងរំលេចពីសក្ដានុពលរបស់ប្រទេសកម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិ ជាពិសេសភ្ញៀវទេសចរឥណ្ឌា ដើម្បីមកលេងកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើន។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជារងការវាយប្រហារដោយសារសង្គ្រាមឈា្លនពានពីរដ្ឋាភិបាល និងយោធាថៃនាពេលកន្លងទៅក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែមានតំបន់ទេសចរណ៍ល្អៗជាច្រើន ដើម្បីណែនាំជូនទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរឥណ្ឌា ។
លោកជំទាវបានបន្តថា បច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ស័ក្ដិសមបំផុត ក្នុងការឆក់យកឱកាសបង្កើនការផ្សព្វផ្សាយ និងរំលេចឱ្យបានច្រើនអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ដែលរួមមាន៖ តំបន់វប្បធម៌ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ រាជធានីភ្នំពេញ ជាពិសេសរំលេចថា កម្ពុជាគឺជាផ្ទះទី២នៃសាសនាហិណ្ឌូបន្ទាប់ពីឥណ្ឌា ដែលទាំងនេះគឺជាចំណុចដ៏សំខាន់ក្នុងការទាក់ចិត្ដភ្ញៀវទេសចរឥណ្ឌា ឱ្យងាកមកចូលរួមទស្សនានៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើប្រជាជនកម្ពុជារួមគ្នាបង្កើនការផ្សព្វផ្សាយបែបនេះ នឹងអាចមានភាពល្អប្រសើរឡើងពី៥ទៅ១០ភាគរយ នៃកំណើនភ្ញៀវទេសចរ ។

លោកជំទាវបានបន្តទៀតថា ចំពោះការជំរុញការផ្សព្វផ្សាយនេះ គឺតម្រូវឱ្យមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រតិបត្តិករទេសចរណ៍ផ្ទាល់តែម្ដង ព្រោះបច្ចុប្បន្ននេះ ទីផ្សារទេសចរណ៍ឥណ្ឌា ពិតជាសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ៕ ដោយ៖ ស៊ឹង សុផារី

Post a Comment (0)
Previous Post Next Post

sponser

 

Social