គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ចែកអំណោយជូនដល់មន្ត្រីនារី ដែលមានកូនតូច ដើម្បីលើកទឹកចិត្ត និងគិតគូរខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្ត្រី

ភ្នំពេញ÷ទឹកដោះគោស្រស់ Angkor Milk និងនំ ពុម្ពខ្លាឃ្មុំផេនដា ជាអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបាន លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគម ធ្វើការចែកជូនដល់មន្ត្រីរាជការនារី ដែលមានកូនតូចៗ ដើម្បីចូលរួមចំណែកលើកទឹកចិត្ត និងលើកកម្ពស់សុខមាលភាពរបស់កូនៗរបស់មន្ត្រីដែលបានប្រឹងប្រែងបំពេញការងារ។ 

ពិធីចែកអំណោយជា នំ និងទឹកដោះគោនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាបរិវេណក្រសួង ដោយមានមន្ត្រីរាជការជាសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន មកពី ៥អគ្គនាយកដ្ឋានចំណុះឲ្យក្រសួង។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចែកជូននូវទឹកដោះគោ និងនំនាឱកាសនេះ ជាការចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ អាណាព្យាបាល ចំពោះការចំណាយទិញទឹកដោះគោ និងនំ សម្រាប់កូនរបស់ពួកគាត់បានមួយគ្រា។ នៅក្នុងឱកាសនេះដែរ លោកជំទាវ ប្រធានកិត្តិយស សមាគម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់រាជការក្រោមឱវាទនៅគ្រប់កាលៈទេសៈទាំងអស់។

តាមរយៈកិច្ចការងារមនុស្សធម៌ឯកឧត្តម រដ្ឋមន្ត្រី បានខិតខំព្យាយាមស្វែងរកនូវអំណោយផ្សេងៗ ពីសំណាក់បណ្តាសប្បុរសជននានាដើម្បីទុកចែករំលែក ជួយសម្រួលដោះស្រាយការលំបាកដល់មន្ត្រីរាជការដែលមានជីវភាពខ្វះខាត និងសំដៅធ្វើយ៉ាងណាឱ្យមន្ត្រីទទួលបានភាពកក់ក្តៅ ចូលរួមបំពេញការងារបានដោយរលូនជូនក្រសួងព័ត៌មាន ។

គួររំលឹកដែរថា ចាប់តាំងពីដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែងតែបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខ និងជីវភាពរបស់មន្ត្រីរាជការក្រោមឱវាទ ដោយខិតខំកៀរគររកជំនួយផ្សេងៗដើម្បីឧបត្ថម្ភជាប្រចាំខែនូវ អង្ករ និងត្រីខកំប៉ុង ជូនដល់មន្ត្រីដែលមានជីវភាពខ្វះខាតដោយក្នុងមួយខែៗផ្តល់របបអង្ករទម្ងន់២០គីឡូក្រាម និងត្រីខកំប៉ុង ១យួរ។ ជាមួយនេះ ឯកឧត្តម រដ្ឋមន្រ្តី បានគិតគូរខ្ពស់ចំពោះសុខមាលភាព ដោយក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ៕


Post a Comment (0)
Previous Post Next Post

sponser

 

Social