រាជធានៅភ្នំពេញ : យោងតាមផេកផ្លូវការ របស់រដ្ឋបាលខណ្ណដូនពេញ ផុសផ្សាយជាសាធារណ:ក្នុងករណីអ្នកលក់ដូរនៅតាមបណ្តោយផ្លូវលេខ១៨៤ ក្បែរព្រះបរមរាជវាំង ដែលមានអាកប្បកិរិយាមិនសមរម្យនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយនាព្រឹកថ្ងៃនេះត្រូវបានអាជ្ញាធរសមត្ថកិច្ច ហៅមកអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីនេះកើតឡើងទៀតឡើយ។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានឃើញខ្លឹមសារដ៏ចាក់ដោត បង្កប់អត្ថន័យ ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ ដែលបំពេញកាតព្វកិច្ច ប្រចាំតំបន់ ចំពោះទីតាំងដីចំណីផ្លូវសាធារណ:របស់រដ្ឋ សំរាប់ថ្មើរជើងធ្វើដំណើរឆ្លងកាត់ ត្រូវបានអាជីវករមួយក្រុម ប្រមូលផ្តុំលក់ដូរយ៉ាងណាអាធិបតេយ្យនៅលើដីចំណីតាមបណ្តោយផ្លូវលេខ១៨៤ ក្បែរព្រះបរមរាជវាំងយ៉ាងដុះស្លែ តែមន្ត្រីសណ្តាប់ធ្នាប់ ប្រចាំតំបន់មិនអើពើក្នុងការអនុវត្ត គឺជាផ្នែកមួយ ដែលបញ្ជាក់បានថា មន្ត្រីដែលស្ថិតក្រោមការដឹកនាំរបស់លោក អភិបាលខណ្ឌ ដូនពេញ មានសមត្ថភាពខ្ពស់ សូមបីតែដីចំណីផ្លូវ ក៏មិនអាចរៀបចំសណ្តាប់ធ្នាប់បានដែរ ។![]() |
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក អភិបាលខណ្ឌ ដូនពេញ និងរឹងបណ្តឹងចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រសិនបើអសមត្ថភាពក្នុងការទទួលខុសត្រូវ គួរតែដកក្បាលចោលទៅ ដើម្បីទុកឱកាស ដល់មន្ត្រីដែលមានសមត្ថភាពពិតប្រាកដ ចូលមកបុំរើការងារជូនប្រជាពលរដ្ឋ យោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ អោយសាកសមជាមន្ត្រីបើកប្រាក់ខែពីរដ្ឋ ធ្វើការបំរើប្រជាពលរដ្ឋ ។
អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ និតិវិធីកសាងសំណុំរឿង ព្រហ្មទណ្ឌ ខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។













