គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម នេត្រ ភក្រ្ដា ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចែករំលែកនៅថ្ងៃនេះ សារព័ត៌មានបារាំងមួយទៀតបានចុះផ្សាយព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះគឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។ «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួនដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home': Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។

«រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ» នេះជាសំឡេងដ៏ឈឺចាប់របស់ជនភៀសសឹកកម្ពុជា ដែលរហូតមកដល់ពេលនេះនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន។ អ្នកស្រី កែវ សុធារី អាយុ ៣៩ ឆ្នាំ មកពីភូមិបឹងត្រកួន បានប្រាប់ AFP ទាំងទឹកភ្នែកថា៖ «ថៃបានយកផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនចង់និយាយអំពីវាទេ។ ពេលខ្ញុំនិយាយអំពីវា ខ្ញុំទប់ទឹកភ្នែកមិនបានទេ»។

ចំណែកអ្នកស្រី អ៊ឹម ជ្រែប អាយុ ៤៨ ឆ្នាំ បាននិយាយថា៖ «ខ្ញុំនៅតែនឹកផ្ទះរបស់ខ្ញុំ ព្រោះអ្វីៗដែលខ្ញុំបានកសាងអស់រយៈពេល ២០ ឬ ៣០ ឆ្នាំ គឺនៅទីនោះទាំងអស់» ហើយអ្នកស្រីបានហៅទាហានថៃដែលកាន់កាប់ទីនោះថា «ចោរ»។

AFP រាយការណ៍ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេបាន ដោយសារកងទ័ពថៃគ្រប់គ្រងទីតាំងដែលពួកគេធ្លាប់រស់នៅ។ AFP ក៏បានឃើញផ្លូវទៅភូមិបឹងត្រកួនត្រូវបានបិទដោយកុងតឺន័រ និងលួសបន្លាដែលដំឡើងដោយកងកម្លាំងថៃ។

ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ ខ្នង ដើម្បីផ្តល់ជម្រកសមរម្យដល់គ្រួសារភៀសសឹកក៏ដោយ ផ្ទះថ្មីអាចផ្តល់ទីជម្រក ប៉ុន្តែមិនអាចជំនួសផ្ទះដែលពួកគេចង់វិលត្រឡប់ទៅរស់នៅវិញបានឡើយ។

ដូចដែលលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានប្រាប់ AFP៖ ពួកគេ «មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»។

សូមអានអត្ថបទតំណរភ្ជាប់:https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html
Post a Comment (0)
Previous Post Next Post

sponser

 

Social