គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរចិន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង

សៀមរាប÷ក្រសួងទេសចរណ៍បានបញ្ជាក់ជូនសាជាថ្មីពីការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ជាពិសេសក្នុងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវបៃតង»។ 

ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍រាត្រីស្រមោលស ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ «ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ»កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ដែលមានវត្តមាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចំាកម្ពុជា និងភ្ញៀវទេសចរ និងវិនិយោគិនចិននៅកម្ពុជា។

សូមរម្លឹកថា យុទ្ធនាការ «ទស្សនាកម្ពុជានារដូវបៃតងឆ្នាំ២០២៦» គឺជាគំនិតផ្ដួចផ្ដើមរបស់ ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងអំឡុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ដែលមានគោលបំណង បង្កើនការលើកទឹកចិត្តឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកំសាន្តនាអំឡុងរដូវវស្សាតាមរយៈគោលដៅធម្មជាតិ តំបន់ឆ្នេរ វប្បធម៌ និងសាសនា ដែលមានកត្តាសំខាន់ៗចំនួន ៦ គួរគឺ គួរចង់ឃើញ គួរស្នាក់នៅ គួរភ្លក្ស គួរទិញ គួរលេង និងគួររីករាយ ក្នុងកិច្ចប្រឹងប្រែងប្រែក្លាយរដូវវស្សាឱ្យទៅជារដូវកាលទេសចរណ៍ដ៏សកម្មមួយ។

យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថាពេញមួយឆ្នាំ២០២៥កន្លងនេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជនជាតិចិនប្រមាណ ជាង ១,២ លាននាក់ ដែលកើនឡើងប្រមាណ ៤២ភាគរយ បើធៀបនឹងឆ្នាំ២០២៤ដោយ ទេសចរចិនស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ២។ ចំណែកឯក្នុងអំឡុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៤០ម៉ឺននាក់ ឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប។ ជាវិធានការជំរុញបន្ថែម ក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលនយោបាយ លើកលែងទិដ្ឋាការសាកល្បង សម្រាប់ភ្ញៀវទេសចរចិន ដើម្បីទាក់ទាញអ្នកដំណើរ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងរដូវកាលបៃតងនេះ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)

Post a Comment (0)
Previous Post Next Post

sponser

 

Social